នៅព្រឹក ថ្ងៃទី២៣ ខែសីហានេះដែរ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលស្ថានភាពទឹកជំនន់នៅក្នុងក្រុងកំពង់ចាម និងពិនិត្យកន្លែងរំដោះទឹកពីប្រពន្ធ៍លូបង្ហូរចូលទន្លេវិញ ព្រោះបច្ចប្បន្ននេះកម្ពស់ទឹកគិតត្រឹមព្រឹកថ្ងៃទី២៣សីហានេះ ទន្លេមេគង្គក្នុងខេត្តកំពង់ចាមកំពុងបន្តហក់ឡើងកម្រិត១៥ម៉ែត្រ ៤៦សង់ទីម៉ែត្របើធៀបនឹងថ្ងៃខែដដែរនៅឆ្នាំ២០១៧ កម្រិតកម្ពស់ទឹកមានត្រឹមតែ១២ម៉ែត្រ០៨សង់ទីម៉ែត្រតែប៉ុណ្ណោះ ហួសកម្រិតត្រូវប្រុងប្រយត្ន៍ហើយ ។
ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកំពង់ចាម នៅតែធ្វើការស្នើសូម ដល់មន្ត្រីពាក់ពន្ធ័ត្រូវយកចិត្តទុក្ខដាក់ការពារស្កាត់នឹងជួយសង្គ្រោះពលរដ្ឋក្នុងរដូវទឹកជនន់នេះ ហើយសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក៏ត្រូវប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិ ដោយសារទឹកជំនន់នេះផងដែរ ត្រូវការពារកូនៗកុំឲ្យលេងទឹក ត្រូវពិសាទឹកដែលដាំពុះ ពិសេសត្រូវសម្អាតទីទួលដែរបានរស់នៅបានឲ្យស្អាត ដើម្បីកាត់បន្ថយនឹងទប់ស្កាត់ការឆ្លងនូវជម្ងឺផ្សេងៗ ហើយពេលទឹកជំនន់នៅតែបន្ដកើនឡើងទៀតនោះ ក៏មាននូវសត្វអាសេរពឹស ច្រើនផងដែរ ដូច្នោះត្រូវប្រុងប្រយ័ត្នជានិច្ច បើមានពស់ចឹងឬខាំត្រូវទៅកាន់មន្ទីរពេទ្យបង្អែល ឬមណ្ឌលសុខភាព ដែលនៅជិតផ្ទះបងប្អូនជាបន្ទាន់ដើម្បីព្យាបាលឲ្យទាន់ពេលវេលា៕