សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភថវិកាគាំពារដល់កូនក្មួយកម្មការិនីមានផ្ទៃពោះ ៧៨៣នាក់


នៅព្រឹកមិញនេះ បន្ទាប់ពីបានមានប្រសាសន៍សំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន ១៧,៥០៣នាក់ មកពីរោងចក្រចំនួន១២ នៅភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល រួចហើយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបន្តជួបសួរសុខទុក្ខដាច់ដោយឡែក និងបានផ្តល់ថវិកាគាំពារផ្ទាល់ដៃឧបត្ថម្ភដល់កូនក្មួយមានផ្ទៃពោះសម្រាប់ទុកដោះស្រាយពេលសម្រាលកូនចំនួន ៧៨៣នាក់។

សម្តេចតេជោ ហ៊ុន សែន នឹងបន្តខិតខំយកចិត្តទុកដាក់ដោះស្រាយបញ្ហាជាច្រើនទៀតជូនកូនក្មួយកម្មករ ជាពិសេសនៅអាណត្តិទី ៦នេះ។ ។ ការដំឡើងប្រាក់ខែគឺនឹងដំឡើងនៅរៀងរាល់ឆ្នាំ ហើយនៅឆ្នាំ២០១៩ខាងមុខនេះ គឺនឹងអនុវត្តការបើកប្រាក់ឈ្នួលជា២ដង ក្នុង១ខែ ដើម្បីជួយសម្រួលអោយកម្មករមានប្រាក់ឈ្នួលប្រើប្រាស់កាន់តែងាយស្រួល។ សម្តេចតេជោ នឹងបន្តអញ្ជើញចុះសួរសុខទុក្ខសំណេះសំណាលជា មួយបងប្អូនកម្មករនៅទូទាំងប្រទេសជាបន្តបន្ទាប់ទៀត។

សូមជូនពរក្មួយៗដែលជាអនាគតម្តាយ និងចៅៗជាទីស្រឡាញ់ទាំងអស់ មានសុខភាពល្អ និងសុខសុវត្ថិភាពក្នុងពេលសម្រាលកូននាពេលខាងមុខនេះផង។ អរគុណបងប្អូនជនរួមជាតិ និងកូនក្មួយកម្មករទាំងអស់ ដែលគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាកន្លងមកនេះ៕