ឯកឧត្តម ប្រាក់ ចំរើន និងឯកឧត្តម ទេព យុទ្ធី បានអញ្ចើញចូលរួមក្នុងសម័យប្រជុំលើកទី១ ស្តីពីការសម្រេចបានជោគជ័យ លើវិស័យសុខាភិបាលក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃវេទិកាសម្រាប់សមាជិកសភាតំបន់អាសុីប៉ាសុីហ្វិកលើកទី៤


នាថ្ងៃព្រហស្បត្តិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ប្រាក់ ចំរើន អនុប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា និងឯកឧត្តម ទេព យុទ្ធី សមាជិកគណៈកម្មការ រួមដំណើរដោយលោក ដាវណ្ណ រដ្ឋ ចេស្តា ប្រធានលេខាធិការដ្ឋានអមគណៈកម្មការទី៨ ព្រឹទ្ធសភា បានអញ្ចើញចូលរួមក្នុងសម័យប្រជុំលើកទី១ ស្តីពីការសម្រេចបានជោគជ័យ លើវិស័យសុខាភិបាលក្នុងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៃវេទិកាសម្រាប់សមាជិកសភាតំបន់អាសុីប៉ាសុីហ្វិកលើកទី៤ ស្តីពីសុខភាពពិភពលោក នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។