មន្រ្តីកាំកុងត្រួលខេត្តមណ្ឌលគិរី ដកហូតទឹកក្រូចម៉ាកសារាំងហេជិត២០០កេះ ដែលខូចគុណភាព ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រាយ


មណ្ឌលគិរី៖ ដើម្បីការពារផលប្រយោជន៍ និងសុខភាពអ្នកប្រើប្រាស់ទូទៅ មន្រ្តីកាំកុងត្រួលខេត្តមណ្ឌលគិរី បានរកឃើញ និងដកហូតទឹកក្រូចម៉ាកសារាំងហេចំនួន ១៨១កេះស្មើ៤,៣៤៤ដប ពីអាជីវករលក់ដូរក្នុងឃុំពូជ្រៃ យកមករក្សាទុកនៅមន្ទីរពាណិជ្ជកម្មខេត្ត ដើម្បីធ្វើការដុតកម្ទេចចោលនៅពេលក្រោយ ប្រតិបត្តិការនេះ ដឹកនាំដោយលោក ជ័យ សាមឿន អនុប្រធានសាខាកាំកុងត្រួលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យទំនិញ និងចំណីអាហារនៅតាមផ្ទះលក់ទំនិញនានា ស្ថិតនៅឃុំពូជ្រៃ ស្រុកពេជ្រាដា នាថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨។