ព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សា អំពីដំណើរការដោះស្រាយករណីវិវាទដីធ្លី នៅតាមបណ្តាក្រុង ស្រុក ដែលពាក់ព័ន្ធ ដែលនឹងកំពុងសម្របសម្រួលកន្លងមក នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្តទទួលបន្ទុក លោក នាយករដ្ឋបាលសាលាខេត្ត មន្ទីរ អង្គភាពពាក់ព័ន្ធ លោកអភិបាល ក្រុង ស្រុក ការិយាល័យភូមបាល ក្រុង ស្រុកពាក់ព័ន្ធ ព្រមទាំងមន្ត្រីជំនាញភូមិបាល ក្រុង ស្រុក ។