ព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៨ លោកជំទាវ ញុឹក សាគន្ធ អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី កិច្ចសហការដើម្បីប្រយុទ្ធប្រឆាំងអំពើជួញដូពលកម្ម ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ដែលមានរយៈពេល២ថ្ងៃគឺ ចាប់ពីថ្ងៃទី ២៣-២៤ ខែសីហា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តបាត់ដំបង ។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង
១-ពង្រឹងកិច្ចសហការរវាងស្ថាប័ន និងដៃគូពាក់ព័ន្ធ ដើម្បីឆ្លើយតប និងបញ្ហាជួញដូរពលកម្ម ។
២-ជំរុញ និងពង្រឹងការអនុវត្តច្បាប់ ស្តីពីការបង្កាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ និងបង្កើនការឆ្លើយតបចំពោះអំពើជួញដូរពលកម្ម
៣-លើកកម្ពស់ ការបង្កើនសមត្ថភាព និងការគាំទ្រ សម្រាប់ការកំណត់អត្តសញ្ញាណជនរងគ្រោះ ការបញ្ជូន ករណី និង សេវាថែទាំជនរងគ្រោះ ។