សម្តេចភក្តី សាយ ឈុំ អញ្ជើញជាអធិបតីក្នុងពីធីចំរើនព្រះបរិត្ត ប្រោះព្រំអាគារថ្មី ទីតាំងស្នាក់ការគណបក្សប្រជាជនកម្ពុជា


រសៀលថ្ងៃសុក្រ ១៣កើត ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព .ស ២៥៦២ ត្រូវនឹង ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៨ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីប្រារព្ធពីធីចំរើនព្រះបរិត្ត ប្រោះព្រំអាគារថ្មី ទីតាំងស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕