នៅព្រឹកថ្ងៃទី២៦ខែសីហានេះ លោក ចាន់ ផល្លី ជាប្រធានគណបក្សប្រជាជនកម្ពុជាក្រុងកំពង់ចាម បានដឹកនាំមន្ត្រីក្រុមការងារចុះពិនិត្យសំណង់អគាសាលប្រជុំមួយខ្នងដែលមានទំហំ ទទឹង៣៦ម៉ែត្រ និងបណ្តោយ៨៥ម៉ែត្រ ដែលមានសសរ១០០ ដែលជាការផ្តួចផ្តើមកសាងដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម សូមបញ្ជាក់ផងដែរថាអគាសាលប្រជុំគណបក្សប្រជាជនកម្ពុជាមួយខ្នងបានកសាងនៅក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម។