សមិទ្ធផលធំមួយទៀត៖ «ពិធីសែនក្រុងពាលី អគារឥន្ទ្រទេវី» ចាប់ផ្តើមជាផ្លូវការ


កាលពីឆ្នាំកន្លង រាជបណ្ឌិត្យសភាកម្ពុជា បានរៀបធ្វើពិធីក្រុងពាលីសាងសង់«អគារខេមរវិទូ»កំពស់៤ជាន់មួយ នៅក្នុងបរិវេណរាជបណ្ឌិត្យសភាកម្ពុជា ចំណែកនៅឆ្នាំនេះ រាជបណ្ឌិត្យសភាកម្ពុជា បានរៀបចំពិធី «សែនក្រុងពាលីបុកគ្រឹះសាងសង់អគារឥន្ទ្រទេវី» ជាផ្លូវការនៅវេលាម៉ោង៣ៈ០០ រសៀល ថ្ងៃអាទិត្យ ១៥ កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៨ ក្រោមអធិបតីរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ ទូច ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៃរាជបណ្ឌិត្យសភាកម្ពុជា