អភិបាលស្រុកអូររាំងឪ រួមជាមួយលោកស្រីអភិបាលរងស្រុក បានចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគព្រមទាំងថវិកាមួយចំនួន ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋដែលជួបការលំបាកចំនួន ២៥ គ្រួសារ


ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ នេះដែរ លោក ងួន ប៊ុណ្ណាន អភិបាលនៃគណៈអភិបាលស្រុកអូររាំងឪ រួមជាមួយលោកស្រីអភិបាលរងស្រុក, ការិយាល័យជុំវិញស្រុក, មន្ត្រីរដ្ឋបាលស្រុក, លោកមេឃុំគងជ័យ បានចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគព្រមទាំងថវិកាមួយចំនួនដែលជាការឧបត្ថម្ភរបស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកអូររាំងឪ ទៅឧបត្ថម្ភជូនប្រជាពលរដ្ឋដែលជួបការលំបាកចំនួន ២៥ គ្រួសារ នៅភូមិទំនាប ឃុំគងជយ័ ស្រុកអូររាំងឪ ។