គណៈកម្មការទី១០ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ


នាព្រឹកថ្ងៃចន្ទ ១រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ គណៈកម្មការទី១០ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការ ដើម្បីពិនិត្យលើរបាយការណ៍ស្តីពីលទ្ធផលការងារប្រចាំខែសីហា ឆ្នាំ២០១៨ របស់គណៈកម្មការ និងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី១០ព្រឹទ្ធសភា។