ឯកឧត្តម​ ថង​ សាវុន​ អភិបាលខេត្តរតនគិរី​ ថ្លែងនូវការកោតសរសើរនឹងវាយតំលៃខ្ពស់​ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់​ នឹងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ​ ដែលបានការពារសន្តិសុខមុន​ នឹងក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦​ បានយ៉ាងល្អប្រសើរ


ឯកឧត្តម​ ថង​ សាវុន​ អភិបាលខេត្តរតនគិរីមានប្រសាសសំដែងនូវការកោតសរសើរ​ នឹងវាយតំលៃខ្ពស់ចំពោះអាជ្ញាធរ​ ដែនដីគ្រប់លំដាប់ថ្នាក់​ នឹងស្ថាប័នកងកម្លាំងប្រដាប់អាវុធ​ ទាំងបីប្រភេទ​ ដែលបានរៀបចំផែនការ​ ការពារសន្តិសុខ​ នឹងបានសហការជាមួយមន្រ្តីបោះឆ្នោត​ គ្រប់លំដាប់ថ្នាក់បានយ៉ាងល្អប្រសើរ​ ដែលបានធ្វើអោយចាប់ពីដំណាក់កាលធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត​ នឹងការចុះឈ្មោះបោះឆ្នោតរហូតដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦​ ត្រូវបានបញ្ចប់ក្នុងបរិយាកាសនយោបាយក៏ដូចជាសភាពការណ៍​សន្តិសុខទូទៅពុំមានលេចចេញ​ ឡើងបាតុភាពធំដុំដែល​ធ្វើអោយប៉ះពាល់ដល់ដំណើរការបោះឆ្នោតឡើង។

ប្រសាសន៍ កោតសរសើរបែបនេះ ក្នុងឱកាសដែល​ ឯកឧត្តម​ អញ្ជើញជាអធិបតីភាព​ ក្នុងសន្និបាតបូកសរុបការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦​ នាព្រឹកថ្ងៃទី​ ២៧​ ខែ​ សីហា​ ឆ្នាំ​ ២០១៨​ ដែលបានប្រារព្វធ្វើឡើង​ នៅសាលប្រជុំសាលាខេត្ត។

ឯកឧត្តម​ បានបន្តថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦​ ឆ្នាំ២០១៨​ នាថ្ងៃទី​ ២៩​ ខែ​ កក្តដា​ ឆ្នាំ​ ២០១៨​ ប្រព្រឹត្តិទៅដោយរលូន​ គ្មានការគំរាមគំហែងគ្មានការបំភិត​ បំភ័យ​ នឹងលទ្ធផលបោះឆ្នោតអាចទទួលយកបាន​ ចំណែកឯសន្តិសុខសណ្តាប់ធ្នាប់នៃការបោះឆ្នោតមានលក្ខណះល្អប្រសើរផងដែរបើទោះបីជាភូមិសាស្រ្តនៅតាមភូមិមួយចំនួនក្នុងរដូវវស្សាមានការ​លំបាកយ៉ាងណាក៏ដោយ​ មន្រ្តីនៃគណះកម្មការរៀបចំការបោះឆ្នោត​ គ្រប់លំដាប់ថ្នាក់​ នឹងភាគីពាក់ព័ន្ធបានជំនះរាល់ការលំបាក​ ឧបសគ្គ​ រហូតទទួលបានលទ្ធផលគួរជាទីមោទន: ។

សរុបមកការបោះឆ្នោតបានដំណើរការទៅក្នុងបរិយាកាស​ សន្តិភាព​ ស្ងប់ស្ងត់ល្អគ្មានអំពើហឹង្សា​ប្រកបដោយភាពរលូន​តម្លាភាព​ សេរីត្រឹមត្រូវយុត្តិធម៌​ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស​ ដូចដែលចែងក្នុងរដ្ឋធម្មនុញ្ញ​ នៃព្រះរាជាណាចក្រកម្ពុជា​ ។

លោក​ ប៉ែន​ ឈុនឌី​ ប្រធានគណកម្មការរៀបចំការបោះឆ្នោតខេត្ត​ បានអោយដឹងថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត​ នីតិកាលទី៦​ ឆ្នាំ​ ២០១៨​ ក្នុងខេត្តរតនគិរី​ មានប្រជាពលរដ្ឋដែលបានអញ្ជើញទៅបោះឆ្នោតមានចំនួន​ សរុប​ ៧៨.៦២៤​ នាក់ស្មើរនឹង​ ៨២.៤៣%​ នៃចំនួនអ្នកមានឈ្មោះក្នុងបញ្ជីសរុបចំនួន​ ៩៥.៣៨១​ នាក់​ ៕