កីឡាករតេក្វាន់ដូ ទើបតែដណ្ដើមបានមេដាយសំរឹទ្ធមួយគ្រឿងទៀតជូនជាតិកម្ពុជា ដោយក្នុងនោះរួមមានកីឡាករ កាង ប៊ុនឡុង សុខ ស៊ូណាម ចេង រោងរាជ្យ និងសេង ម៉េងហៀង ក្នុងវិញ្ញាសាសម្តែងការពារខ្លួនជាក្រុមបុរស៤នាក់ ក្នុងព្រឹត្តិការណ៍ការប្រកួត World Championship Taekwon-Do 2018 នៅប្រទេសបេឡារូស បន្ទាប់ពីកីឡាករតេក្វាន់ដូ ITF បួន ចន្ទ័ថារ៉ាត់ វ័យត្រឹមតែ១៥ឆ្នាំ ដណ្ដើមបានបានមេដាយប្រាក់មួយគ្រឿង ក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកមួយនេះដូចគ្នា។
អបអរសាទរកីឡាករតេក្វាន់ដូកម្ពុជា ដណ្ដើមបានមេដាយប្រាក់មួយគ្រឿង និងមេដាយសំរឹទ្ធមួយគ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតតេក្វាន់ដូ ITF លំដាប់ពិភពលោកនៅប្រទេស បេឡារូស
