នាព្រឹកថ្ងៃអង្គារ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ឈឹម ព្រះខ័ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ឯកឧត្តម ប៑ុន វុទ្ធា អគ្គនាយកសេវាច្បាប់ និងសមូហភាពដែនដី និងឯកឧត្តម កែវ ចាន់ណា អគ្គនាយកព័ត៌មាន និងទំនាក់ទំនងសាធារណៈ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ដឹកនាំដោយឯកឧត្តម Muhammad Anwar លេខាពិសេស អគ្គលេខាធិការព្រឹទ្ធសភា នៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា៕