ស្រូវទុំ ទឹកលិច ! ដាក់ម៉ាស៊ីនបូមទឹកពង្រីង ដើម្បីឲ្យប្រជាកសិករប្រមូលផល


ព្រឹកថ្ងៃអង្គារ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៨ នេះ មន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ បានដំឡើងម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម ចំនួន ០១ គ្រឿង ដើម្បីអន្តរាគមន៍បូមរំដោះជំនន់ទឹកភ្លៀង ចេញពីផ្ទៃដីដំណាំស្រូវរបស់បងប្អូនប្រជាកសិករដែលដល់ពេលត្រូវប្រមូលផល ប្រមាណ ៧៧៩ ហិកតា នៅក្នុងភូមិតាសល់ ឃុំគោកបល្ល័ង្ក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ជាមួយគ្នានេះ មន្ទីរក៏កំពុងរៀបចំដំឡើងម៉ាស៊ីនខ្នាតមធ្យមនេះ ចំនួន ០២ គ្រឿង ជាបន្តបន្ទាប់បន្ថែមទៀត ដើម្បីបូមពង្រីងទឹកជំនន់ឲ្យបានកាន់តែឆាប់រហ័ស ធ្វើយ៉ាងឲ្យបងប្អូនប្រជាកសិករអាចធ្វើការប្រមូលផលបានទាន់ពេលវេលា ។