មន្រ្តីគម្រោងកម្មវិធីជម្រុញផលិតកម្មស្រូវ និងការនាំចេញអង្ករ (Rice-SDP)បានចុះពិនិត្យវាយតម្លៃបញ្ចប់សុពលភាពការងារស្តារឡើងវិញប្រឡាយមេ ព្រៃសង្ហា


ថ្ងៃអង្គារ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៨ មន្រ្តីគម្រោងកម្មវិធីជម្រុញផលិតកម្មស្រូវ និងការនាំចេញអង្ករ (Rice-SDP) ក្រសួងធនធានទឹក និងឧតុនិយម តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត បានចុះពិនិត្យវាយតម្លៃបញ្ចប់សុពលភាពការងារស្តារឡើងវិញប្រឡាយមេ ព្រៃសង្ហា ប្រវែង ៤.២៨០ ម៉ែត្រ និងសំណង់សិល្បការ ចំនួន ២៧ កន្លែង ស្ថិតនៅក្នុងឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ។

សូមជម្រាបជូនថា ប្រឡាយមេ ព្រៃសង្ហា មានលទ្ធភាពស្រោចស្រពលើផ្ទៃដីចំនួន ១.១៥០ ហិកតា អ្នកទទួលផល មានចំនួន ០៩ ភូមិ ប្រជាជនសរុបចំនួន ២៩០ គ្រួសារ ស្មើនឹងចំនួនមនុស្ស ១៤.១០៦ នាក់ ។