នាព្រឹកថ្ងៃអង្គារ ២រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ឋស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម ទៀ សីហា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ (ក.ស.ជ) បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងវគ្គបណ្តុះបណ្តាល អំពី អនុសញ្ញាស្តីពីសិទ្ធិជនពិការ ដល់សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប។
ក្នុងពិធីនេះក៏មានការអញ្ជើញជាអធិបតីភាព លោកជំទាវ ប្រាក់ ថាវៈ ភារី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ
និងលោកស្រី ក្លូឌៀ ដឺឡាហ្វុនតេ (Claudia De La Fuente) អ្នកសម្របសម្រួលអង្គការនីតិរដ្ឋ នៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស នៅកម្ពុជា៕