ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានទទួលជួបលោកស្រី ណាន់ស៊ី វលធើ តំណាងអង្គការកម្មវិធីស្បៀងអាហារពិភពលោក (World Food Programme)


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបលោកស្រី ណាន់ស៊ី វលធើ (Nancy Walters) តំណាងអង្គការកម្មវិធីស្បៀងអាហារពិភពលោក (World Food Programme) ក្នុងឱកាសដែលលោកស្រីជម្រាបលា ខណៈដែលបេសកកម្មរបស់លោកស្រីនឹងត្រូវបានបញ្ចប់នាចុងខែ សីហា ឆ្នាំ២០១៨ ខាងមុខនេះ , នារសៀលថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៨ វេលាម៉ោង ០៤:០០ រសៀល, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។