ឯកឧត្តម​ អ៊ុក​ ប៊ុនឈឿន បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយនឹងលោក ផៃ ច័ន្ទសុភី អភិបាលរងស្រុកមេមត់


នាព្រឹកថ្ងៃព្រហស្បត្ត៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២​ ដឹកនាំដោយឯកឧត្តម​ អ៊ុក​ ប៊ុនឈឿន​ ប្រធានក្រុម​ បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយនឹងលោក ផៃ ច័ន្ទសុភី អភិបាលរងស្រុកមេមត់ ដើម្បីស្វែងយល់អំពី ការអភិវឌ្ឍតាមគោយនយោបាយវិមជ្ឈការ​ វិសហមជ្ឈការ​ ការអនុវត្តតួនាទីភារកិច្ច​ សមត្ថកិច្ចរបស់ក្រុមប្រឹក្សាឃុំ​ គោលនយោបាយភូមិឃុំមានសុវត្ថិភាព​ ការផ្តល់សេវាសាធារណៈ និងតម្លៃដែលត្រូវបង់​ ព្រមទាំងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់ថ្នាក់ឃុំ​ នៅសាលប្រជុំសាលាស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីអាជ្ញាធរស្រុកជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តម បានមានប្រសាសន៍ថា គោលបំណងដែលគណប្រតិភូចុះជួបពិភាក្សាការងារជាមួយក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍នគរបាល អភិបាលរងស្រុក និងអធិការស្រុកនាពេលនេះគឺដើម្បីប្រមូលព័ត៌មាន សូមណូមពរ និងបញ្ហាប្រឈមនានារបស់ថ្នាក់ឃុំជួបនាពេលកន្លងមក មកជម្រាបដល់ថ្នាក់ស្រុកដើម្បីស្វែងរកដំណោះស្រាយ និងជួយសម្រួលការងាររបស់ថ្នាក់ឃុំឱ្យមានភាពល្អប្រសើរក្នុងការបំពេញមុខងារតួនាទីភារកិច្ចប្រចាំថ្ងៃ។

ឯកឧត្តមបានបន្តថា ការពង្រឹងរដ្ឋបាលថ្នាក់ក្រោមជាតិ ស្ថាប័ន ប្រព័ន្ធគ្រប់គ្រងការអភិវឌ្ឍធនធានមនុស្ស ការផ្ទេរមុខងារ និងធនធាន ប្រព័ន្ធថវិកាហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិ សំដៅធានាឲ្យរដ្ឋបាលគ្រប់ថ្នាក់នៅថ្នាក់ក្រោមជាតិ បំពេញការងារដោយមានការចូលរួម ប្រកបដោយគណនេយ្យភាព តម្លាភាព ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ និងជំរុញចលនាអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឲ្យសកម្មភាពនៅគ្រប់មូលដ្ឋាន។
នៅក្នុងជំនួបពិភាក្សាគ្នានោះ លោក ផៃ ច័ន្ទសុភី អភិបាលរងស្រុកមេមត់ បានរាយការណ៍ជូនគណៈប្រតិភូអំពី គោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ ដំណើរការនៃការធ្វើផែនការ ការអភិវឌ្ឍន៍ឃុំ ការងាររដ្ឋបាល ការធ្វើប្រតិភូកម្មអំណាចក្នុងការតែងតាំង ការផ្លាស់ប្តូរ និងការបញ្ចប់ភារកិច្ចរបស់មន្ត្រីរាជការស៊ីវិលដែលកាន់ការងារនៅថ្នាក់ក្រោមជាតិ និងបញ្ហាប្រឈមមួយចំនួន ដូចជា៖ ការគ្រប់គ្រងទ្រព្យសម្បត្តិរបស់រដ្ឋ ការធ្វើប្លង់ដី ពិបាករកកន្លែងចាក់សំរាម ការកោសលុបសៀវភៅអត្រានុគោលដ្ឋាន សំបុត្រកំណើត ការធ្វើអត្តសញ្ញាណប័ណ្ណ បញ្ហាក្មេងទំនើង ការជួញដូរគ្រឿងញៀន ការខ្វះខាតឯកសណ្ឋានប្រជាការពារ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ កុងត្រូលជជុះ និងការខ្វះខាតមណ្ឌលសុខភាព។

បន្ទាប់ពីបានស្តាប់អាជ្ញាធរស្រុក