ក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃ នៃនាយកដ្ឋានផ្លូវលំជនបទ បានចុះត្រួតពិនិត្យបច្ចេកទេស​ផ្លូវ និងវាយតម្លៃបញ្ចប់ ១០០%


នៅថ្ងៃព្រហស្បតិ៍ ៤រោច ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែសីហា​ ឆ្នាំ ២០១៨ ក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃ នៃនាយកដ្ឋានផ្លូវលំជនបទ ដឹកនាំដោយ លោក ឆេង សុទ្ធ អនុប្រធាននាយកដ្ឋាន បានចុះត្រួតពិនិត្យបច្ចេកទេស​ផ្លូវ និងវាយតម្លៃបញ្ចប់ ១០០% គម្រោង​ផ្លូវថែទាំជាលក្ខណះខួប​ ផ្លូវក្រាលក្រួសក្រហម ចំនួន ០៣ ខ្សែ ប្រវែងសរុប ១៧ ០០០ ម និង សាងសង់លូមូល ចំនួន ០៤ កន្លែង ស្ថិតនៅស្រុកបារាយណ៍ និងស្រុកសន្ទុក ខេត្តកំពង់ធំ។