នាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Genting Dream ដែលជានាវាទី ២២ មកពីកំពង់ផែប្រទេសម៉ាឡេសុី ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ


នៅថ្ងៃអង្គារ ៩រោច ខែស្រាពណ៍ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ៩:៣០ នាទី នាវាទេសចរណ៍ចំនួន ០១ គ្រឿង ឈ្មោះ Genting Dream ដែលជានាវាទី ២២ មកពីកំពង់ផែប្រទេសម៉ាឡេសុី ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។ នាវាទេសចរណ៍នេះបានផ្ទុកអ្នកដំណើរចំនួន ៣.៥៦២ នាក់ (ស្រី ២.០៣៤ នាក់) និងនាវិកចំនួន ១.៨៥៩ នាក់ (ស្រី ៥២៦ នាក់) ហើយនាវាទេសចរណ៍នេះនឹងចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅម៉ោង ១៩:០០ នៅថ្ងៃដដែលដោយឆ្ពោះទៅកាន់កំពង់ផែ Laemchabang ប្រទេសថៃ ។

Tuesday Morning, 04 September 2018

A Cruise Ship Called Genting Dream Which is the 22th Cruise Ship from Malaysia Parked at Sihanoukville Autonomous Port.
This Cruise Ship has 3,562 Passengers ( 2,034 Females) and 1,895 Cabin Crews ( 526 Females ). The Ship Will Depart from Sihanoukville Autonomous Port at 19:00, Same Day, to Laemchabang Port in Thailand.