សម្តេច​តេ​ជោ ហ៊ុន សែន ៖ ទោះ​កម្ពស់​ទឹក​នៅ​សល់​តែ​២​ម៉ែត្រ ក៍​ត្រូវ​តែ​អុំទូក


សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថា ឆ្នាំនេះត្រូវតែអុំទូក (ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ) ទោះបីកម្ពស់ទឹកនៅសល់តែ២ម៉ែត្រក៍ដោយ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍ខាងលើបែបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ កញ្ញា ២០១៦ ក្នុងពិធីចែកសញ្ញាបត្រជូនដល់និស្សិតជ័យលាភីនៃសាកលវិទ្យាល័យ បញ្ញាជាតិ នៅវិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យ ។
បើតាមប្រតិទិនឆ្នាំ២០១៦ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ នឹងប្រព្រឹត្តទៅពីថ្ងៃទី១៣.១៤និង១៥ វិច្ឆិកា ៕