នារសៀលម៉ោង៣ ថ្ងៃចន្ទ ១កើត ខែភទ្របទ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសុខាភិបាល បានប្រារព្ធពិធីគោរពវិញ្ញាណក្ខ័នឯកឧត្តមសាស្ត្រាចារ្យ បីត រីចច្នឺ ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ក្នុងមនោសច្ចេតនាក្តុកក្តួលអាឡោះអាឡៃ និងសោកស្តាយជាពន់ពេក។ ពិធីនេះ ប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមានការអញ្ញើញចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាននាយកដ្ឋាន ប្រធានអង្គភាពនានាទាំងអស់ក្រោមឱវាទក្រសួងសុខាភិបាលនិងតំណាងមន្ត្រីសុខាភិបាល មន្ទីរពេទ្យជាតិ និងមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។
យើងទាំងអស់គ្នាសូមសំដែងនូវការគោរព សោកស្តាយ និងចូលរួមមរណ:ទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត។ សូមវិញ្ញាណកហខ័ន្ធឯកឧត្តមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។