សម្ដេចតេជោហ៊ុន សែនអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធជួយគិតគូរតម្លៃស្រូវពលរដ្ឋ


ជាថ្មី ម្ដងទៀត សម្ដេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវចូលរួមទប់ស្កាត់ ក្រុមឈ្មួញទាំងឡាយណា ដែលបន្ទាបទម្លាក់តម្លៃស្រូវរបស់ប្រជាកសិករ។
ការអំពាវនាវបែបនេះ បានធ្វើឡើងក្នុងឱកាសដែលសម្ដេចបានអញ្ជើញជាអធិបតីនៃពិធីចែក សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យបញ្ញាជាតិ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ នៅវិទ្យាស្ថានជាតិអប់រំ។
សម្ដេចតេ ជោបានបញ្ជាក់ថា “…អំពាវនាវឲ្យមានការចូលរួមពីផ្នែកផ្សេងទៀត ក្រៅពីលោកភូពុយ…ខិតខំដើម្បីដោះស្រាយបញ្ហានេះ…អំពាវនាវ ឲ្យមានការចូលរួមទាំងអស់គ្នា ក្នុងហ្នឹងពាណិជ្ជករធ្វើអាជីវកម្មស្រូវអង្ករ ត្រូវបញ្ចេញទុនដើម្បីជួយទិញ ក្នុងតម្លៃស្រូវដែលស្រូវក្រអូប មិនទាបជាង៨៤០រៀល…ខ្ញុំប្រើពាក្យថាមិនទាបជាង តែប្រសិនបើគេហ៊ានទិញដល់១០០០ឬ២០០០រៀលកាន់តែល្អហើយ…”។
សម្ដេចបន្ដថា “…នៅក្នុងក្របខណ្ឌនេះដែរ ខ្ញុំក៏អំពាវនាវចំពោះខាងធនាគារពាណិជ្ជទាំងឡាយ ឲ្យផ្ដល់នូវប្រាក់កម្ចីដោយរដ្ឋធានាហានិភ័យ៥០ភាគរយ…អំពាវនាវ ដល់មីក្រូហិរញ្ញវត្ថុទាំងឡាយ ដែលដល់ដំណាក់កាលប្រជាពលរដ្ឋត្រូវសង ដែលគាត់លក់ស្រូវមិនទាន់ដាច់ ព្រោះស្រូវថោកពេក…សូមមេត្តាយោគយល់ចំពោះប្រជាពលរដ្ឋដែលស្ថិតក្នុង ស្ថានភាពនៃការលំបាកនេះ…សុំកុំប្ដឹងតុលាការទៅរឹបអូសផ្ទះគាត់ ដីធ្លីគាត់…បន្ថែមពីនោះស្នើឲ្យមានការយោគយល់ពន្យារពេលសង… ហើយបើអាចធ្វើទៅរួចមិនយកការប្រាក់ឬបន្ថយអត្រាការប្រាក់ចំពោះកសិករ ដែលបានខ្ចីទុនពីយើង…ប៉ុន្តែសម្រាប់តែអ្នកខ្ចីដែលយកធ្វើពិត ប្រាក លើរឿងនេះ…”៕