ជំនួបទ្វេភាគីជាមួយប្រធានក្រុមហ៊ុន Global Partnerships, Agility នៅឯវេទិការសេដ្ឋកិច្ចពិភព លោកស្តីពីអាស៊ាន(WEF) WEF on ASEAN Bilateral meeting with the Head of Global Partnerships, Agility.


ថ្ងៃពុធ ៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានឆ្នាំ២០១៨ នៅទីក្រុងហាណូយ ដែលវៀតណាមធ្វើជាម្ចាស់ផ្ទះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សា ការងារជាមួយលោក Sushant Palakurthi Rao ប្រធានក្រុមហ៊ុន Global Partnerships, Agility។

លោក Palakurthi Rao បានបង្ហាញចំណាប់អារម្មណ៍របស់ក្រុមហ៊ុន Agility ក្នុងការស្វែងរកឱកាសវិនិយោគនៅ កម្ពុជា ជាពិសេសការអភិវឌ្ឍវេទិកាឌីជីថលសម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា។

លោក Palakurthi Rao បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្រ្តីថា៖ ក្រុមហ៊ុន Agility បានដំណើរការវេទិកាដឹក ជញ្ជូនតាមប្រព័ន្ធអនឡាញថ្មីមួយ ដែលជាសេវាដឹកជញ្ជូនតាម ប្រព័ន្ធអនឡាញរួមបញ្ចូលគ្នាពេញ លេញមួយជាលើកដំបូង។

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានសម្តែងនូវការគាំទ្រចំពោះគំនិតផ្តួចផ្តើមអាជីវកម្មនៅកម្ពុជា នាពេលអនាគតរបស់ក្រុមហ៊ុនAgility។ ឯកឧត្តមទេសរដ្ឋមន្រ្តី ក៏បានជម្រាបជូនលោក Sushant Palakurthi Rao ផងដែរអំពីផលប្រយោជន៍ជាច្រើនក្នុងការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុន Agility ចូលរួមចំណែកដល់កំណើនផ្នែកហេដ្ឋារចនាសម្ព័ន្ធ ភស្តុភារកម្មនៅកម្ពុជាតាមរយៈការផ្តល់នូវធាតុចូលដ៏មានតម្លៃក្នុងការបង្កើតផែនការមេភស្តុភារកម្ម។

On September 12, 2018 in Hanoi, Vietnam at the World Economic Forum on ASEAN 2018, H.E. Sun Chanthol, Senior Minister, Minister of Public Works and Transport, met with Mr. Sushant Palakurthi Rao, Head of Global Partnerships, Agility.

Mr. Palakurthi Rao expressed Agility’s interest in exploring investment opportunities in Cambodia, particularly in developing digital platforms for Cambodia’s SMEs.

He informed the Minister that Agility launched a new online forwarding platform which is the first fully integrated online freight service

Minister Sun expressed his support for Agility’s future Cambodia business initiatives. The Senior Minister also briefed Mr. Sushant Palakurthi Rao on the many advantages in doing business with, and investing in Cambodia.

He further requested that Agility contribute to Cambodia’s logistics infrastructure growth by providing valuable input into the current formulation of the Logistics Master Plan.