ថ្ងៃពុធ ៣កើត ខែភទ្របទ ឆ្នាំច សំរឹិទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៨ មន្ត្រីជំនាញ តំណាងក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ វាយតម្លៃ និងប្រគល់ទទួលសំណង់ធារាសាស្ត្រ ចំនួន ០២ កន្លែង ដែលទើបបញ្ចប់ការងារសាងសង់ ១០០% ក្នុងនោះមាន ៖
១. សំណង់បង្ហៀរនៃទំនប់អាងទឹកថ្មី មានទីតាំងស្ថិតក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
២. សំណង់បង្ហៀរនៃទំនប់អាងទឹកមុំបី មានទីតាំងស្ថិតក្នុងឃុំតេជោមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។