អភិបាលស្រុកមណ្ឌលសីមា បានដឹកនាំកិច្ចប្រជុំ ពិភាក្សាអំពីការអនុវត្តផែនការកែតម្រូវ ស្ដីពីការសាងសង់ផ្លូវបេតុងអាមេ ប្រវែង២៦២ម៉ែត្រ


លោក ហាក់ ឡេង អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា និងជាប្រធានគណៈកម្មាធិការលទ្ធកម្មស្រុក បានដឹកនាំកិច្ចប្រជុំ ពិភាក្សាអំពីការអនុវត្តផែនការកែតម្រូវ ស្ដីពីការសាងសង់ផ្លូវបេតុងអាមេ ប្រវែង២៦២ម៉ែត្រ ទទឹង ៤ ម៉ែត្រ និងកម្រាស់ ០.១៥ ម៉ែត្រ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។
ថ្ងៃសុក្រ ៥ កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨