កសិករនៅភូមិហាងខូបាន បានរកឃើញបច្ចេកទេស បណ្តុះផ្តិតអំបោះនិងអាចចែកចាយចំណេះដឹងនេះ ទៅកសិករផ្សេងៗទៀតបាន


ស្ទឹងត្រែង៖ កសិករនៅភូមិហាងខូបាន សង្កាត់សាមគ្គីក្រុងខេត្តស្ទឹងត្រែង បានបង្កើត​របរបណ្តុះផ្តិតខ្យងឬ (ហៅថាផ្សិតអំបោះ)ដែលពលរដ្ឋនិយមបរិភោគ ដោយសាវាសំបូរ ជាតិ ដែក​ច្រើន ​ហើយបច្ចេកទេសបណ្តុះផ្សិតនេះ លោកអាចបង្ហាត់បង្រៀននឹ​ងចែកចាយជូនប្រជា​ពល​រដ្ឋ​​ផ្សេង​ៗ​​ទៀត​បាន​ បើ​បងប្អូនណាចង់ប្រកបរបរនេះ។

​ក្នុងសកម្មភាពបណ្តុះផ្សិតនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកពិនសុខ មានបានបញ្ជាក់ថា របរបណ្តុះផ្សិតនេះ លោកបង្កើតបានរយៈពេលជាង៥ឆ្នាំមកហើយ សព្វថ្ងៃមានអាជីវករបញ្ជាទិញច្រើនយកទៅលក់បន្តនៅទីផ្សារស្ទឹងត្រែង ក្នុ​ងមួយគីឡូក្រាម​ តម្លៃពី​៧០០០ទៅ៨០០០រៀល ដោយសារមានបងប្អូនជាពលរដ្ឋយើងនិយមបរិភាគច្រើន​ព្រោះវា​មានប្រយោជន៍ជួយដល់សុខភាព។​ ​

លោកបញ្ចាក់ថា ការផលិតផ្សិតនេះ យើងចំណាយទុនតិចដោយប្រើចំទេចអាចម៍រណាដើមកៅស៊ូ ឬស្វាយចន្ទីដែលគេចោល ហើយទិញតែ កន្ទក់ នឹង កំបោ -ស យកមកលាយ​បញ្ជូល​គ្នា​នឹងបន្ថែម​មេវាជា​ការ​ស្រេច​ តែ​​ត្រូវការថែទាំទុកដាក់ឲ្យស្ថិតនៅក្នុង​អា​កាស​ធាតុត្រជាក់ទើប​វាដុះចេញ​ជាផ្សិត​។

លោកស្រី ឃុតដាវី អ្នកថែទាំផ្សិតនេះបានអះអាងថា គ្រួសារគាត់បាន​រៀបចំឲ្យមានរបរនេះ​ឡើង​ ដោយ​បានរៀន​សូត្រ​ចេះមន្ត្រីកសិកម្មបានបង្ហាតបង្រៀន ហើយបច្ចុប្បន្នផលិតបានជាង៥០០០​ដុំ និងឲ្យផល​ក្នុង​​មួយថ្ងៃ​កាច់បានចាប់ពី៣០​ទៅដល់៥០គីឡូក្រាមក៏មាន។

លោកស្រី លើកឡើងថា ទោះបីទទួលបានផលល្អយ៉ាងណាក៏ដោយការផលិតផ្សិត​នេះនៅតែ​​ជួបបញ្ហាខ្លះៗមានសត្វស្អិតមកបំផ្លាញ ដែលទាមទារត្រូវការចង់រៀនបច្ចេកទេសបន្ថែម ព្រោះមានសត្វល្អិតចេញ​ចូលក្នុងថង់ផ្សិតវា​អាច​ធ្វើឲ្យខាតបង់នៅពេលប្រមូលផលពី៦ខែធ្លាក់មក៣ខែ​​​ដោយ​សារសត្វល្អិតវាមកបំផ្លាញ ​។

លោក កែវ ប៊ុនឈឿន មេភូមិហាងខូបាន -បានទទួលយកការស្នើឡើង​នេះ​​ហើយលោករីករាយទៅខាងកសិកម្មស្នើសុំមន្ត្រីជំនាញឱ្យ​ចុះ​ត្រួតពិនិត្យផ្ទាល់​ដើម្បីផ្តល់បទពិ​សោធ​ន៍​នឹង​បច្ចេកទេសបង្ហាត់បង្រៀន​​​ ​ ​​​បន្ថែមទៀតទៅ​លើការថែទាំ-។

សូមបញ្ជាក់ថា កសិករនៅសង្កាត់នេះ ពុំទាន់នាំគ្នាផុលផុសរៀបចំ​បង្កើតរបរបណ្តុះផ្សិតនៅឡើយទេ តែទោះជាយ៉ាងណាគ្រួសារមួយនេះអាចធ្វើជាគំរូមួយនៅក្នុងភូមិក្នុងការរកប្រាក់ចំណូលបានខ្ពស់​ដោយមិនបាច់ធ្វើចំណាកស្រុក ទៅលក់កម្លាំងពលកម្ម។