ឯកឧត្តម ជាវ តាយ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត


ព្រឹកថ្ងៃសុក្រ ៥កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលាខេត្តកំពត ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត។ កិច្ចប្រជុំនាព្រឹកនេះមានការអញ្ជើញចូលរួមពី លោក លោកស្រីអភិបាលរងខេត្ត លោកឧត្តមសេនីយ៍ វីរ:សេនីយ៍ កងកំលាំងទាំងបី អភិបាលក្រុង ស្រុក សមាជិក សមាជិកា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តចំនួន ៨២នាក់។