រសៀលថ្ងៃចន្ទ ៨កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៨
នៅភូមិ ព្រៃរំដួលខាងជើង ឃុំបសេដ្ឋ និងនៅសាលាស្រុកបសេដ្ឋ ឯកឧត្ដម ទ្រី មេង រដ្ឋលេខាធិការ តំណាង ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូ UNICEF និង អង្គការ SNV សិក្សាស្វែងយល់ពី ការលើកកម្ពស់អនាម័យ សម្រាប់ឃុំបសេដ្ឋ ២ ៨៣៨ គ្រួសារ ស្រុកបសេដ្ឋដែលបានបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ១០០% ។
សួមបញ្ជាក់ថា ស្រុកបសេដ្ឋមាន ១៥ឃុំ ។ ប្រជាពលរដ្ឋ ៤ ឃុំ មានបង្គន់អនាម័យប្រើប្រាស់ ១០០% គឺ ឃុំបសេដ្ឋ ឃុំពោធិម្រាល ឃុំនិទាន និងឃុំទួលអំពិល ។