កិច្ចប្រជុំត្រៀមរៀបចំពិធីកាន់វេណភ្ជុំបិណ្ឌ ឆ្នាំ២០១៨ របស់រដ្ឋបាលខេត្តសៀមរាប នៅតាមវត្តមួយចំនួនក្នុងក្រុងសៀមរាប


នាព្រឹកថ្ងៃចន្ទ ៨កើត ខែភទ្របទ ឆ្នាំ ច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០១៨ បានបើកកិច្ចប្រជុំត្រៀមរៀបចំពិធីកាន់វេណភ្ជុំបិណ្ឌរបស់រដ្ឋបាលខេត្តសៀមរាប ក្រោមអធិបតីភាព លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពី លោក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត មន្ទីរ-អង្គភាព និងកងកម្លាំងប្រដាប់អាវុធផងដែរ​។