នាព្រឹកថ្ងៃអង្គា ៩ កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមមិត្តភាពព្រឹទ្ធសភា ជាមួយសភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ(Laos) បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រោមអធិបតីភាពឯកឧត្តម អាយ ខន ប្រធានក្រុម ដើម្បីផ្សព្វផ្សាយសេចក្តីសម្រេចចាត់តាំងក្រុមមិត្តភាពព្រឹទ្ធសភាជាមួយសភាសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ(Laos) និងការងារផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៦ព្រឹទ្ធសភា។