ឯកឧត្តម វង សូត អនុញ្ញាត្តឱ្យប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ដឹកដោយ ឯកឧត្តម យី វាសនា ចូលជូបសម្តែងការគួរសម


ទីស្តីការក្រសួង៖ ថ្ងៃអង្គារ ៩កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ សម្បទា អនុញ្ញាត្តឱ្យប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ដឹកដោយ ឯកឧត្តម យី វាសនា អគ្គលេខាធិការគណៈកម្មធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលត្រូវចូលរួមក្នុងព្រឹត្តិការណ៍អាស៊ីប៉ារ៉ាហ្គេមលើកទី៣ ដើម្បីចូលជូបសម្តែងការគួរសម ។ ក្នុងឱ្យកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តាំផ្ញើឱ្យក្រុមកីឡាប៉ារ៉ាឡាំពិកកម្ពុជា ខិខំប្រឹងប្រែងយកស្នាដៃជូនជាតិមាតុភូមិពេលត្រលប់មកវិញ និងបានឧបត្ថម្ភថវិកា ដល់ក្រុមកីឡាប៉ារ៉ាឡាំពិកកម្ពុជាចំនួន១០លានរៀលផងដែរ៕