នៅព្រឹកថ្ងៃទី១៩ខែកញ្ញា ឆ្នាំ២០១៨នេះសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៦។
សម័យប្រជុំរដ្ឋសភាមានរបៀបវារៈចំនួន១ គឺការសម្រេចអំពីសុពលភាព នៃអាណត្តិ របស់បេក្ខជនជាប់ឆ្នោតតំណាងរាស្រ្តចំនួន៣៨រូប នីតិកាលទី៦ នៃរដ្ឋសភា៕