នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលាខេត្តប៉ៃលិន គណៈប្រតិភូគណៈកម្មការទី៧ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ម៉ុម ជឹមហ៊ុយ ប្រធានគណៈកម្មការទី៧ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាខេត្ត អភិបាលនៃគណៈអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរ អប់រំ យុវជន និងកីឡា មន្ទីរ ធម្មការ និងសាសនា មន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈ និងមន្ទីទេសចរណ៍ ដឹកនាំដោយឯកឧត្តម ផាន់ ចាន់ធុល អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ដើម្បីស្វែងយល់ពីសភាពការណ៍របស់ខេត្ត និងការអនុវត្តរបស់អាជ្ញាធរថ្នាក់ក្រោមជាតិ ការលំបាក និងបញ្ហាប្រឈម ព្រមទាំងសំណូមពរនានារបស់ខេត្ត និងមន្ទីរពាក់ព័ន្ធជំុវិញខេត្ត ដែលជួបប្រទះក្នុងការអនុវត្តការងារកន្លងមក។