ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានអនុញ្ញាត ឱ្យក្រុមបេសកកម្ម Article IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) រួមជាមួយ ប្រតិភូចូលជួបសម្ដែងការគួរសម


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាត ឱ្យក្រុមបេសកកម្ម Article IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដឹកនាំដោយ លោក Markus Rodlauer, អនុប្រធាននាយកដ្ឋានអាស៊ី-ប៉ាស៊ីហិ្វក (APD) និងលោក Jarkko Turunen ជាប្រធានបេសកកម្ម រួមជាមួយ ប្រតិភូចូលជួបសម្ដែងការគួរសម ក្នុងពេលចុះបំពេញបេសកកម្មនៅកម្ពុជា , នារសៀលថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០១៨ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។