ឯកឧត្តម ម៉ម ឡេងយ៉ានី អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសព ឧបាសិកា មាស គីម


រសៀល ថ្ងៃព្រហស្បតិ៍ ១១កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម ម៉ម ឡេងយ៉ានី នាយករងខុទ្ធកាល័យសម្តេចវិបុលសេនាភក្តី សាយ ឈុំ បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធ នឹងរំលែកទុក្ខក្រុមគ្រួសារសព ឧបាសិកា មាស គីម ដែលជាភរិយាឯកឧត្តម លុយ ឡាំ ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលទទួលមរណភាព នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង២:៣០នាទី រសៀល ក្នុងជន្មាយុ៦៩ឆ្នាំ ដោយរោគាពាធ។ សពឧបាសិកា មាស គីម កំពុងតម្កល់ធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីសាសនា នៅគេហដ្ឋានសពស្ថិតនៅ ភូមិសំណង់ សង្កាត់រការធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ៕