ក្នុងឱកាសដែលគណៈប្រតិភូ គណៈកម្មការទី២ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការ បានចុះបំពេញទស្សនកិច្ចសិក្សានៅសហគមន៍មៀនប៉ៃលិនរួចមក គណៈប្រតិភូក៏បានអញ្ជើញបន្តដំណើរចុះទៅទស្សនកិច្ចសិក្សាឈ្វេងយល់អំពីការដាំត្រពាំងបារាំង នៅសហគមន៍អភិវឌ្ឍន៍កសិកម្មរតនៈក្រចាប់មានជ័យ ដែលស្ថិតនៅភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន នារសៀលថ្ងៃដដែលនេះផងដែរ។