ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល អញ្ជើញធ្វើទស្សនកិច្ចនៅតំបន់គ្មានកងទ័ពរបស់កូរ៉េខាងត្បូង (DMZ) ដែលមានទីតាំងឋិតនៅតាមព្រំដែនកូរ៉េខាងត្បូងនិងកូរ៉េខាងជើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ H.E. Senior Minister Sun Chanthol, visiting the Korean DMZ (Demilitarized Zone) located on the border of South Korea and North Korea on September 19, 2018.


ក្នុងដំណើរអញ្ជើញចូលរួមសន្និសីទស្តីពី៖កិច្ចសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធសាកល ឯកឧត្តមទេស រដ្ឋមន្រ្តី បានឆ្លៀតឱកាសអញ្ជើញបំពេញទស្សនកិច្ចតំបន់គ្មានកងទ័ពដែលបច្ចុប្បន្នត្រូវចាត់ទុកថាជាតំបន់ មានសុវត្ថិភាពដោយសារស្ថានភាពនយោបាយរវាងប្រទេសទាំងពីរមានភាពប្រសើរឡើង។

តំបន់ប្រវត្ដិសាស្ដ្រនេះត្រូវបានបង្កើតឡើងតាមរយៈបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀងយុទ្ធសន្តិភាពកូរ៉េ ដែលជា តំបន់អព្យាក្រឹតរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង។

បច្ចុប្បន្ន តំបន់DMZ បានទាក់ទាញភ្ញៀវទេសចរជាច្រើនដែលមានបំណងចង់ស្វែងយល់បន្ថែមអំពីជម្លោះ កាលពីអតីតកាលរវាងប្រទេសទាំងពីរ។ សង្រ្គាមកូរ៉េបានផ្ទុះឡើងចាប់ពីឆ្នាំ១៩៥០ ដល់ ឆ្នាំ១៩៥៣ ដែល ក្រោយមកកិច្ចព្រមព្រៀងយុទ្ធសន្តិភាពមួយត្រូវបានចុះហត្ថលេខា។ មនុស្សប្រមាណជាង៣៦.០០០ នាក់ ត្រូវបានគេប៉ាន់ប្រមាណថាបានស្លាប់នៅក្នុងអំឡុងពេលនៃជម្លោះនេះ។

While attending the Global Infrastructure Cooperation Conference, Minister Sun had the opportunity to visit the Demilitarized Zone, currently considered safe due to political détente between the two countries.

This historical area, established by the provisions of the Korean Armistice Agreement, serves as a buffer zone between North Korea and South Korea.

The DMZ currently attracts many tourists who can learn more about the past conflict between the two countries. The Korean war took place from 1950 to 1953, after which an Armistice was signed. Over 36,000 people are estimated to have perished during this conflict.