អ្នកច្បាប់អាស៊ីសេរី ឬអាស៊ីសេរីអ្នកច្បាប់?


ក្នុងនាមជាមេធាវីនិយាយអ្វីសូមមើលអត្ថបទច្បាប់អោយបានច្បាស់លាស់ មិនមែននិយាយតាមការចង់បានតាមរយៈសំនួរដឹកមុខរបស់អាស៊ីសេរីនោះទេ!

ខ្ញុំសូមផ្តល់ជូននូវអត្ថបទច្បាប់មាត្រា២២៣ នៃក្រមនីតិវិធីព្រហ្មទណ្ឌដល់លោកមេធាវីដើម្បីពិនិត្យ ក្រែងលោកអត់មានច្បាប់ក្នុងដៃ!

គ្រាន់តែបញ្ជាក់ថា ឆន្ទានុសិទ្ធិរបស់ចៅក្រមស៊ើបសួរមិនមែនមានត្រឹមតែហាមឃាត់មិនអោយជនត្រូវចោទទៅក្រៅប្រទេសនោះទេ គឺមានសិទ្ធិមិនអោយជនត្រូវចោទចេញពីព្រំប្រទល់ដែនដីមួយដែលបានកំណត់ច្បាស់លាស់ ព្រមទាំងសិទ្ធិអំណាចមួយចំនួនទៀត!

សូមរក្សាតម្លៃរបស់អ្នក និងសូមកុំបន្តនិយាយអ្វីដែលមិនពិតតាមគេនោះ! និងសូមបន្តតំណែងជាអ្នកច្បាប់របស់អាស៊ីសេរី ដើម្បីកុំអោយអាស៊ីសេរីទៅជាអ្នកច្បាប់!