វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនៈវត្ថុ ចំនួន១,៣០៩ប័ណ្ណ ត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋ នៅ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប


នៅព្រឹកថ្ងៃទី២៤ កញ្ញា ឆ្នាំ២០១៨នេះ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនៈវត្ថុ ចំនួន ១,៣០៩ប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋ នៅ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប។

ក្នុងពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រីជាថ្នាក់ដឹកនាំ អាជ្ញាធរក្រុង សង្កាត់ និង ប្រជាពលរដ្ឋ ប្រមាណជាង៥០០នាក់។នាក់់។