នាព្រឹកថ្ងៃអង្គារ ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ដឹកនាំដោយឯកឧត្តម ប៉ុល លឹម ប្រធានក្រុម បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរខេត្តសៀមរាបដឹកនាំដោយឯកឧត្តម ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្ត និងក្រុមប្រឹក្សាឃុំ សង្កាត់ចំនួន ៥៦៣នាក់ ដើម្បីស្វែងយល់អំពីការអនុវត្តតួនាទីភារកិច្ចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ នៅសាលសន្និសីទសុខាអង្គរ ខេត្តសៀមរាប៕.