ឯកឧត្តម យឹម សុខុម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្ដីពីគោលការណ៍ជាសាកលនៃអភិបាលកិច្ចល្អ និង តម្រង់ទិសដល់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺទើបកាន់តំណែងថ្មី


កំពង់ស្ពឺព្រឹកថ្ងៃអង្គារ ១រោច ខែភទ្របទ ឆ្នាំច ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ កញ្ញា ២០១៨ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាកំពង់ស្ពឺ និងជាអនុប្រធានអចិន្ត្រៃយ៍ សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត បានអញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលស្ដីពីគោលការណ៍ជាសាកលនៃអភិបាលកិច្ចល្អ និង តម្រង់ទិសដល់ក្រុមប្រឹក្សាខេត្តកំពង់ស្ពឺទើបកាន់តំណែងថ្មី ។

ការបណ្តុះបណ្តាលនេះធ្វើឡើង ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សមាជិកក្រុមប្រឹក្សាខេត្ត និងមន្រ្តីពាក់ព័ន្ធ អំពីទ្រឹស្តី និងឆ្លុះបញ្ចាំងពីការអនុវត្តការងារជាក់ស្តែង។

វគ្គបណ្តុះបណ្តាលត្រូវបានរៀបចំឡើងនៅសាលប្រជុំសាលាខេត្ត ក្រោមការគាំទ្របច្ចេកទេស និងថវិកាពីសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត។