ឯកឧត្តមបណ្ឌិត អភិបាល នៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញចុះពិនិត្យមើលការដ្ឋានក្រាលថ្មម៉ាបខាងជើងព្រះអង្គចេកព្រះអង្គចម ដើម្បីរៀបចំធ្វើសួនច្បារ និងកន្លែងហាត់ប្រាណសាធារណៈបន្ថែមទៀត
បន្ទាប់ពីកាន់បិណ្ឌវេណទី១រួច ព្រឹកថ្ងៃ១រោជ ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែ កញ្ញា ឆ្នាំ២០១៨ ឯកឧត្តមបណ្ឌិត ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញចុះពិនិត្យមើលការដ្ឋានក្រាលថ្មម៉ាបខាងជើងព្រះអង្គចេកព្រះអង្គចម ដើម្បីរៀបចំធ្វើសួនច្បារ និងកន្លែងហាត់ប្រាណសាធារណៈបន្ថែមទៀត។
ការរៀបចំសួនបន្ថែមទៀតនេះ គឺស្របទៅតាមការកើនឡើងនូវចំនួនបងប្អូនដែលបានអញ្ជើញមកប្រាណជាប្រចាំ(ព្រលឹម និងល្ងាច)។ ម្យ៉ាងទៀត ការរៀបចំនេះ ដើម្បីលើកម្ពស់សោភ័ណភាពក្រុងសៀមរាបបន្ថែមមួយកម្រិតទៀតផងដែរ។
ក្រោយពីបានរៀបចំសួនច្បារនៅមុខព្រះរាជដំណាក់(ខាងលិចស្ទឹងដំណាក់កាលទីមួយ)រួចមកបងប្អូនប្រជាពលរដ្ឋបានសាទរ និងថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំខេត្ត