អតីតកុមារកំព្រាចំនួន៤អង្គ/នាក់បានទទួលប្រាក់ ឧបត្ថម្ភគោលនយោបាយពីមន្ទីរសង្គមកិច្ច ខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំងៈលោកថោង ចំរើន ប្រធានមន្ទីរសង្គមកិច្ចខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថាៈដោយបានការយកចិត្តទុក្ខដាក់ពីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តី និង ឯកឧត្តម រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច កុមារមានអាយុ១៨ឆ្នាំឡើងត្រូវបានទទួលរបបឧបត្ថម្ភជាប្រាក់ចំនួន១.០៨០.០០០រៀលក្នុងម្នាក់ៗតាមអនុក្រឹត្យលេខ៩០អនក្រ.បកចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៥និងកែសំរួលមាត្រា៧នៃអនុក្រឹត្យលេខ១១៦អនក្រ.បកចុះថ្ងៃទី២៦ ខែតុលាឆ្នាំ២០១៦ ស្តីពីរបបគោលនយោបាយចំពោះជនរងគ្រោះស្នាក់នៅមជ្ឈមណ្ឌលកុមារកំព្រារដ្ឋ។ចំពោះកុមារមានអាយុក្រោម១៨ឆ្នាំចុះមិនបានទទួលរបបឧបត្ថម្ភនោះឡើយ។

លោកបានមានប្រសាសន៍បែបនេះនាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ នៅមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំងក្នុងពិធីជួបសំណេះសំណាលនិងប្រគល់ប្រាក់ឧបត្ថម្ភគោលនយោបាយដល់អតីតកុមារកំព្រាចំនួន៤នាក់។

លោកថោង ចំរើនក៏បានផ្តាំផ្ញើដល់ក្មួយៗទាំង៤អង្គនាក់ យកប្រាក់ឧបត្ថម្ភនេះទៅប្រើអោយសំរាប់ផ្គង់ផ្គត់ផ្គង់ក្នុងការសិក្សានិងបង្កើនមុខរបបដើម្បីអនាគតខ្លួនជៀសអោយឆ្ងាយពីគ្រឿងញៀននិងអំពើអបាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម។

លោកស្រី វន ណាវីប្រធានការិយាល័យគណនេយ្យបានអោយដឹងថាៈ អ្នកបានទទួលប្រាក់ឧបត្ថម្ភមានកញ្ញាសាន់ វណ្ណា,កញ្ញាយានម៉ាន់ យ៉ា,លោកសួនឆែមនិងសៀង រដ្ឋា ក្នុងមួយអង្គនាក់ៗទទួលបាន
១.០៨០.០០០ រៀលផងដែរ៕