មន្ទីរបរិស្ថានខេត្តកំពង់ធំ បានរៀបចំបេីកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពីការពង្រឹងការអនុវត្តច្បាប់និងការកសាងសំណុំរឿងបទលេី្មសធនធានធម្មជាតិ


នៅព្រឹកថ្ងៃទី២៥ខែកញ្ញា ឆ្នាំ ២០១៨ មន្ទីរបរិស្ថានខេត្តកំពង់ធំ សហការជាមួយនាយកដ្ឋានអធិការកិច្ចនឹងការពង្រឹងការអនុវត្តច្បាប់ នៃអគ្គនាយកដ្ឋានរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ បានរៀបចំបេីកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពីការពង្រឹងការអនុវត្តច្បាប់និងការកសាងសំណុំរឿងបទលេី្មសធនធានធម្មជាតិ។ ប្រព្រឹត្រទៅក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ វគ្គបណ្តុះបណ្តាលរយៈពេល២ថ្ងៃនេះមានសិក្ខាកាម
ចូលរួមចំនួន៤៥នាក់ រួមមានលោកនាយកនាយករង លោកប្រធានអនុប្រធានតាមស្នាក់ការរង ទាំងអស់ក្នុងតំការពារធម្មជាតិភូមិសាស្ត្រខត្តកំពង់ធំ ។ វគ្គបណ្តុះបណ្តាល
នេះរៀបចំឡើងក្នុងគោលបំណងពិនិត្យឡេីងវិញនិង
ធេី្វឱ្យប្រសេីរឡេីងនូវអ្វីដែលបានអនុវត្តកន្លងមក ជាពិសេសបទពិសោធនិងចំណេះដឹងដែលទាក់ទងទៅនឹង៖
• ច្បាប់តំបន់ការពារធម្មជាតិជាពិសេសខ្លឹមសារនៃមាត្រា៥៨,៥៩,៦០និង៦១ ព្រមទាំងច្បាប់ដ៍ទៃទៀតដែលត្រូវប្រេីប្រាស់នៅក្នុងការពង្រឹងការអនុវត្តច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ ។
• មូលដ្ឋានគ្រឺៈនិងកម្រងលិខិតបទដ្ឋានគតិយុទ្ធ សម្រាប់ការកសាងសំនុំរឿងបទលេី្មសធនធានធម្មជាតិដូចជាការដឹកជញ្ជូនផលនិងការប្រមូលផលអនុផលធនធានធម្មជាតិ ការកាប់រុករានដីព្រៃ ការឆូសឆាយ
ដីព្រៃនិងការឆ្ការដុតដីព្រៃ ។
• បែបបទនិងសិទិ្ធសម្រេចពិន័យអន្តរការណ៍
• នីតិវិធីនៃការបំពេញកំណត់ហេតុបទលេី្មសធនធានធម្មជាតិនៅនឹងកន្លែងនិងអង្គភាព ។
• វិធានទាក់ទងនឹងការស៊ើបអង្កេតករណីជាក់ស្តែងនិងការស៊ើបអង្កេតបឋម ។