ព្រឹកថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ពស២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ នៅស្ថានឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសព ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមឯកឧត្តម ត្រាន ដៃក្វាង (Tran Dai Quang) ដែលបានទទួលមរណភាព កាលពីព្រឹកថ្ងៃ២១ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ ៦២ឆ្នាំ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធសព ប្រធានរដ្ឋវៀតណាម
