លោកជំទាវ ទី បូរ៉ាស៊ី អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ


នាព្រឹកថ្ងៃពុធ ២រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការទី៥ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈ ៖ទី១-បូកសរុបការងាររបស់គណៈកម្មការទី៥ព្រឹទ្ធសភា ប្រចាំខែកញ្ញា ឆ្នាំ២០១៨ ទី២-របាយការណ៍អំពីលទ្ធផលការងារចូលរួមកិច្ចប្រជុំក្រៅប្រទេស ទី៣-ពិនិត្យកម្រងសំនួរសម្រាប់ចុះបំពេញបេសកកម្មខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ នាពេលខាងមុខ ព្រមទាំងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៥ព្រឹទ្ធសភា៕