នៅម៉ោងប្រមាណជា៥.១០នាទីល្ងាចថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញត្រឡប់មកកាន់មាតុប្រទេសវិញដោយសុវត្ថិភាពហើយ បន្ទាប់ពីបានអញ្ជើញទៅសាធារណរដ្ឋសង្គមនិយមវៀតណាមដើម្បីចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ត្រាន់ ដាយក្វាង ( Tran Dai Quang) អតីតប្រធានាធិបតីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានទទួលមរណៈភាព កាលពីថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០១៨។
ក្នងដំណើរនៃការអញ្ជើញចូលរួមក្នុង ពិធីគោរពវិញ្ញាណក្ខណ្ឌ ឯកឧត្តម ត្រាន់ ដាយក្វាង ( Tran Dai Quang) នេះដឺរ សម្ដេចតេជោ ក៏បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំវៀតណាម និងក្រុមគ្រួសារ ព្រមទាំងបានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម លី ណាក់យៀន (Lee Nak-yeon) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋកូរ៉េ តាមការស្នើសុំរបស់នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋកូរ៉េ ផងដែរ៕