នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែភទ្របទ សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រុម ក្រោមអធិបតីភាព ឯកឧត្ដម គង់ សារាជ ប្រធានក្រុម ដើម្បីពិភាក្សាលើរបៀបវារៈ៖ទី១-ផ្សព្វផ្សាយសេចក្តីសម្រេចចាត់តាំងក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ ទី២- ពិនិត្យអំពីថវិការរបស់ក្រុមពិនិត្យសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ ទី៣-ពិភាក្សាលើផែនការយុទ្ធសាស្រ្តរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ សម្រាប់នីតិកាលទី៤ (២០១៨-២០២៤) និងទី៤-បញ្ហាផេ្សងៗ នៅសាលប្រជុំគណៈកម្មការទី៩ព្រឹទ្ធសភា៕